កម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥

ថ្ងៃសុក្រ  ទី០១  ខែវិច្ឆិកា   ឆ្នាំ២០២៤ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ ។ កម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ែន សាម៉ាក់ អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយជ្រំ។ នៅក្នុងកម្មវិធីថ្ងៃនេះក៏មានការចូលរួមដូចជា លោកនាយក លោកនាយករង គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូទាំងអស់នៃវិទ្យាល័យគោកព្រីងនិងបឋមសិក្សាស្វាយព្រហូត ព្រមទាំងមានមាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។ នៅចុងបញ្ចប់នៃកម្មវិធីក៏មានវគ្គសំណួរចម្លើយរបស់លោកនាយកផងដែរ។ Comments

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ

កំពង់ចាម៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីពិនិត្យ ទៅលើរបាយការណ៍នានាដូចជា៖ • របាយការណ៍វឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៣ និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៤ • របាយការណ៍វឌ្ឍនភាពលើការអនុវត្តសកម្មភាពឆ្នាំ២០២៣ និងការពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤ • របាយការណ៍ស្តីពីលទ្ធផលវាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីសាលារៀនជំនាន់ថ្មី និងផែនការបន្តសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ • របាយការណ៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាលារៀនចំនួនពីរ ដែលត្រូវបានជ្រើសរើសជាកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤ • របាយការណ៍រៀបចំផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យាសម្រាប់សាលារៀនចំនួនពីរ ដែលត្រូវបានជ្រើសរើសជាកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤ • របាយការណ៍វឌ្ឍនភាពកម្មវិធីនៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) ឆ្នាំសិក្សា២០២២-២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ ក្នុងនោះរួមមាន លទ្ធផលនៃការអនុវត្តកម្មវិធីសកម្មភាព និងបញ្ហាប្រឈម ព្រមទាំងការពិនិត្យពិភាក្សាទៅបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ។ ឯកឧត្តម ឡោ ឆវណ្ណា Read More …

បទបង្ហាញពីបំរែបំរួលភាពពេញវ័យរបស់ក្មេងស្រី ដោយគិលានុបដ្ឋាកយិកា យិន សុគា

តើភាពពេញវ័យរបស់ក្មេងប្រុសក្មេងស្រីសំខាន់យ៉ាងណា? គិលានុបដ្ឋាកយិកា យិន សុគា ប្រចាំការនៅ វិទ្យាល័យ គោកព្រីង និង សាលាបឋមសិក្សាស្វាយព្រហូត បានបណ្ដុះបណ្ដាលមេរៀន ភាពពេញវ័យ ទៅសិស្សស្រី ជាច្រើនថ្នាក់។ #ភាពពេញវ័យ ជាដំណាក់កាលនៃការលូតលាស់ទាំងរាងកាយនិងអារម្មណ៍ របស់ក្មេងប្រុស និងក្មេងស្រី ក្នុងពេលនោះសរីរាង្គបន្ដពូជចាប់ផ្ដើមបំពេញតួនាទី និងអាចបន្ដពូជបាន។ ភាពពេញវ័យចាប់ផ្ដើមនៅចន្លោះអាយុពី ១១ទៅ១៥ឆ្នាំ តែជួនកាលអ្នកខ្លះក៏អាចចាប់ផ្ដើមមុនឬយឺតជាងនេះ។ #លក្ខណៈនៃភាពពេញវ័យ ចំពោះការប្រែប្រួលនៃរាងកាយក្នុងអំឡុងពេលពេញវ័យនេះ មានទំនាក់ទំនងជាមួយនឹងអ័រម៉ូនភេទ។ មនុស្សប្រុសមានអ័រម៉ូនតេស្ដុស្ដេរ៉ូន(Testosterone) ដែលធ្វើឱ្យប្រសើរឡើងនូវការលូតលាស់លក្ខណៈភេទរបស់មនុស្សប្រុសដូចជា សំឡេងគ្រលរ ដុះពុកចង្កាជាដើម។ មនុស្សស្រីមានអ័រម៉ូនអឺស្រ្ដូហ្សែន(Estrogen) និងប្រូសេស្ដេរ៉ូន(Progesterone) ដែលធ្វើឱ្យប្រសើរឡើងនូវការលូតលាស់និងមានឥទ្ធិពលលើលក្ខណៈភេទរបស់មនុស្សស្រី និងមានតួនាទីសំខាន់ក្នុងការសម្របសម្រួលវដ្ដរដូវ។ អ័រម៉ូនភេទទាំងអស់នេះបង្កឱ្យមានការផ្លាស់ប្ដូរសរីរាង្គជាច្រើនដូចជា អ័រម៉ូនភេទអាចមានឥទ្ធិពលលើអារម្មណ៍ផ្លូវចិត្តរបស់ក្មេងស្រីនិងក្មេងប្រុសដូចជា ឆេវឆាវ ឆាប់ខឹង ឆាប់តូចចិត្ត ចង់ដឹងស្គាល់អ្វីថ្មីៗ ជាដើម។ Read More …

អញ្ជើញគណ:កម្មការគ្រប់គ្រងថ្នាក់រៀនដើម្បីតាមដាន និងពិនិត្យសកម្មភាពការបង្រៀន និងរៀន

ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ វិទ្យាល័យគោកព្រីងបានអញ្ជើញគណ:កម្មការគ្រប់គ្រងថ្នាក់រៀនគ្រប់ថ្នាក់ទាំងអស់មកទស្សនាការបង្រៀននិងរៀនរបស់កូនៗតាមថ្នាក់នីមួយៗ។   Comments

ការប្រកួតកម្មវិធីវោហារសព្ទវិទ្យាល័យវគ្គផ្តាច់ព្រ័ត្ររបស់វិទ្យាល័យគោកព្រីងក្រោមអធិបតីភាពឯកឧត្ដម ម៉ែន អេង

អបអរសាទរ ការប្រកួតកម្មវិធីវោហារសព្ទវិទ្យាល័យវគ្គផ្តាច់ព្រ័ត្ររបស់វិទ្យាល័យគោកព្រីងក្រោមអធិបតីភាព៖ -ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង -លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ -លោកស្រី ប៉ែន ចន្ថា ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុកស្វាយជ្រំ លោកស្រីមេឃុំគោកព្រីង លោកនាយក លោកនាយករង គណៈកម្មការដាក់ពិន្ទុ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃវិទ្យាល័យគោកព្រីង។ ចូលរួមអបអរសាទរចំពោះបេក្ខជនជ័យលាភីទាំង៣រូបមាន៖ -ជ័យលាភីលេខ១ ប្អូនស្រី រឿន ស្រីនី -ជ័យលាភីលេខ២ ប្អូនស្រី ហែម សុគន្ធធាវី -ជ័យលាភីលេខ៣ ប្អូនស្រី ឃាន លីណា នៅក្នុងនោះផងដែរសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ៖ Read More …

មើលមុខជំនាញផ្សេងៗ

ការចុះផ្សព្វផ្សាយពីការដាក់ពាក្យស្នើសុំអាហារូបករណ៍ពីសាកលវិទ្យាល័យអន្តរជាតិ (International University)

ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ សាកលវិទ្យាល័យអន្តរជាតិ (International University )បានចុះមកផ្សព្វផ្សាយអំពីការដាក់ពាក្យស្នើសុំអាហារូបករណ៍លើជំនាញជាច្រើនដល់ប្អូនៗសិស្សថ្នាក់ទី១២នៃវិទ្យាល័យគោកព្រីង។ Comments

លោកគ្រូអ្នកគ្រូក្នុងកម្មវិធីទស្សនកិច្ចសិក្សា

ទស្សនកិច្ចសិក្សាទស្សនាការតាំងពិព័រណ៍សាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ

ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ លោកគ្រូ អ្នកគ្រូ វិទ្យាល័យគោកព្រីងបានទៅទស្សនកិច្ចសិក្សាទស្សនាការតាំងពិព័រណ៍សាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធរ រាជធានីភ្នំពេញ ។   Comments

ការប្រជុំបណ្តុះបណ្តាលគ្រូស្តីពីតួនាទីគ្រូប្រឹក្សាគរុកោសល្យ

ថ្ងៃចន្ទ ទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ វិទ្យាល័យគោកព្រីងបានទទួលការបណ្តុះបណ្តាលពីលោក ប៊ាន ចាន់នី មន្រ្តីជំនាញអង្គការខេបស្តីអំពី÷ -តួនាទីរបស់គ្រូប្រឹក្សាគរុកោសល្យ -ការវាយតម្លៃប្រចាំឆ្នាំ -ការគ្រប់គ្រងបណ្ណាល័យនិងតួនាទីរបស់បណ្ណារក្ស -ក្របខណ្ឌអភិវឌ្ឍន៍វិជ្ជាជីវ:គ្រូបង្រៀន -ក្របខណ្ឌអភិវឌ្ឍន៍វិជ្ជាជីវ:ជាប្រចាំ(CPD)។ Comments

ប្រជុំ PLC ចែករំលែកស្តីពីការកំណត់និទ្ទេសទៅតាមមុខវិជ្ជានីមួយៗ

ថ្ងៃ ព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សកម្មភាពប្រជុំ PLC ចែករំលែកបទពិសោធន៍អំពីការកំណត់និទ្ទេសពិន្ទុទៅតាមមុខវិជ្ជានីមួយៗដើម្បីជួយឲ្យការសិក្សារបស់សិស្សមានភាពប្រសើរឡើងជាងមុន។ Comments

ការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យគោកព្រីង

ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសាលារៀនឆ្នាំ២០២៣-២០២៤។លទ្ធផលនៅក្រោយបោះឆ្នោតបានទៅលើ÷ -លោក នាង វឿន ជាប្រធាន -លោក សួន សម្បត្តិ ជាអនុប្រធាន។ Comments