សិក្ខាសាលាស្តីអំពី ថតរូប ការកែរូបភាពនិងការកាត់តវីដេអូ

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ សេវាប្រឹក្សាអាជីពវិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី ជំនាញថតរូប ការកាត់ត កែរូបភាពនិងការកាត់តវីដេអូដោយមានវាគ្មិនមានជំនាញច្បាស់លាស់និងមានបទពិសោធន៍ជាច្រើនឆ្នាំគឺលោកគ្រូ មាស សាមន លោកគ្រូជាជាងថតរូបដ៏ចំណានម្នាក់ផងដែរហើយធ្លាប់មានបទពិសោធន៍ថតរូបនៅក្នុងកម្មវិធីផ្សេងៗជាច្រើន។ គោលបំណងនៃកម្មវិធីនៅក្នុងថ្ងៃនេះគឺ -ចង់ឱ្យប្អូនៗស្វែងយល់ពីការថតរូប។ -ស្វែងយល់ពីការកាត់តរូបថតនិងកែរូបថត។ -ស្វែងយល់ពីការកាត់តវីដេអូ។ -ប្អូនៗមានបំណិនអំពីការថតរូប ការកាត់តរូបថត កែរូបថតនិងការកាត់តវីដេអូ។ -និងមានការយល់ដឹងពីអត្ថប្រយោជន៍នៃជំនាញនេះផងដែរ។  

អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣

ថ្ងៃព្រហស្បតិ័ ទី០៥ ខែតុលា ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព”។ នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននេះក៏មានការរៀបចំកម្មវិធីស្មូត្រកំណាព្យ កម្មវិធីនិយាយជាសាធារណ:និងកម្មវិធីប្រកួតអំណានសៀវភៅល្បីៗផងដែរ។        

ការប្រកួត អំណានសៀវភៅល្បីៗ

ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីប្រកួត “អំណានសៀវភៅល្បីៗ” ក្រោមប្រធានបទ “អំណានជាមាគ៌ាឆ្ពោះទៅរក វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា” ។ អបអរសាទរចំពោះប្អូនៗជ័យលាភីទាំង០៥ រូបមានដូចជា៖ -លេខ ១ សុន គឹមស៊ាង -លេខ ២ វឿន លីពេជ្រពេញព្រហស្បតិ៍ -លេខ ៣ ឆាន់ សុធានី -លេខ ៤ ម៉ឺន ស្រីថង -លេខ ៥ ហ៊ុល ធីអិន។    

កម្មវិធីតាំងពិពរណ៌ស្នាដៃសិស្សប្រចាំឆ្នាំ២០២៣

នាថ្ងៃ ព្រហស្បតិ៏  ទី០៧  ខែកញ្ញា  ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីតាំងពិពរណ៌ស្នាដៃសិស្សប្រចាំឆ្នាំ២០២៣ដោយមានភ្ញៀវចូលរួមប្រមាណ ២០០០នាក់។  

កម្មវិធី STEM Robot competition

ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ សីហា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីង បានរៀបចំកម្មវិធី STEM Robot competition ដោយមានការសហការពី KOICA Kpc និង nicc។ហើយកម្មវិធីថ្ងៃនេះមានការអញ្ជើញចូលរួមពី៖ – Dr. Bae, Dae Hwan : Project Manager Professor, TEED Royal University of Cambodia. ការប្រកួត Line robot មានសិស្សានុសិស្សចូលរួមប្រកួតមាន ០៥ ក្រុមមានដូចជា៖ -ក្រុមទី១ dragon Read More …

ដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មី

វិទ្យាល័យគោកព្រីងបានរៀបចំទទួលដំណើរទស្សន:កិច្ចរបស់ឯកឧត្តម ឡោ ឆវណ្ណា ជាប្រធានក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីនិងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីបានអញ្ជើញមកទស្សន:កិច្ចនៅវិទ្យាល័យគោកព្រីងនិងសាលាបឋមសិក្សាស្វាយព្រហូតហើយបានប្រគល់វិញ្ញាបនបត្រទទួលស្គាល់សាលារៀនជំនាន់ថ្មីដល់វិទ្យាល័យគោកព្រីងផងដែរ។

វិទ្យាល័យគោកព្រីងបានចូលរួមពិធីសម្ពោធដាក់ឳ្យដំណើរការឯកសារស្តីពី ការសិក្សាបែបគម្រោង

លោកនាយករង ម៉ៅ រស់ បានដឹកនាំសិស្សានុសិស្សចូលរួមពិធីសម្ពោធដាក់ឳ្យដំណើរការឯកសារស្តីពី ការសិក្សាបែបគម្រោង នៅវិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងអមដំណើរដោយថ្នាក់ដឺកនាំក្រសួង អប់រំ យុវជន និងកីឡា និង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលមកពី២៥រាជធានី-ខេត្ត ថ្នាក់ដឺកនាំជាន់ខ្ពស់អង្គការខេប លោកគ្រូ អ្នកគ្រូនិងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។ហើយសិស្សានុសិស្សវិទ្យាល័យគោកព្រីងក៍បានយកគម្រោងស្នាដៃសិស្សចូលរួមនៅក្នុងកម្មវិធីនោះផងដែរ។      

សិក្ខាសាលាស្តីពី កិច្ចការងាររដ្ឋបាលទូទៅ

កាលពីថ្ងៃ សុក្រ ទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣ សេវាប្រឹក្សាអាជីពរបស់វិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី កិច្ចការងាររដ្ឋបាលទូទៅ ដោយមានវាគ្មិនលោកគ្រូ ហួន រ៉ាវី ធ្លាប់បានសិក្សាមុខជំនាញរដ្ឋបាលសាធារណ:និងមានបទពិសោធន៍លើការងាររដ្ឋបាល។គោលបំណងរបស់កម្មវិធីថ្ងៃនេះដែរចង់ឱ្យសិស្ស÷ -ឈ្វេងយល់ពី វិជ្ជាជីវ:ការងារជា កិច្ចការងាររដ្ឋបាលទូទៅ។ -ស្វែងយល់អំពីរយ:ពេលនៃការសិក្សា គ្រឹះស្ថានសិក្សានិងទីកន្លែងការងារ ជំនាញរដ្ឋបាល។ -ដឹងអំពីឧបសគ្គនិងការត្រៀខ្លួនដើម្បីក្លាយជា អ្នកធ្វើកិច្ចការងាររដ្ឋបាលទូទៅ ដ៍ល្អម្នាក់។

ប្រជុំឆ្លុះបញ្ចាំងក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃនៅប្រទេសថៃ

នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៣ លោកនាយក លោកគ្រូ អ្នកគ្រូវិទ្យាល័យគោកព្រីងបានចូលរួមប្រជុំឆ្លុះបញ្ចាំងក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេលបីថ្ងៃនៅព្រះរាជាណាចក្រថៃដើម្បីដកស្រង់ចំណុចល្អៗជាច្រើនដែលចំណុចល្អៗទាំងនោះរួមមាន៖ មានការបញ្រ្ជាបបន្ថែមមុខវិជ្ជា ចិត្តសិក្សា។ បណ្តុះទម្លាប់សិស្សនិងគ្រូមានទំនួលខុសត្រូវ​ និងគ្រប់គ្រងខ្លួនឯង។ មិនប្រើសៀវភៅសិក្សាគោលតែមួយមុខ។ មានការតាំងពិពណ៌ដោយមានការសរសេរពីដំណើរការផលិតផលគម្រោងនីមួយៗ។ មានកម្មវិធីភាសាបរទេស​ ចិន អង់គ្លេស។ មានដាក់ពិន្ទុលើឥរិយាបថ និងអំពើល្អរបស់សិស្ស។ ពង្រឹងចំណុចខ្លាំងរបស់សាលាដើម្បីបង្ហាញដល់សហគមន៍។    

ដំណើរទស្សនកិច្ចសិក្សានៅសាលា Lamplaimat phattana school

នៅថ្ងៃ ចន្ទ ទី ២៦ ខែ មិថុនា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានធ្វើដំណើរទស្សនកិច្ចសិក្សានៅសាលា​ Lamplaimat phattana school នៅក្នុងស្រុក ឡាំផ្លៃម៉ាត់ ខេត្ត បុរីរុាំ នៃព្រះរាជាណាចក្រថៃ។សាលា Lamplaimat phattana school ជាសាលាដែលនៅជនបទប៉ុន្តែយើងសង្កេតឃើញថាជាសាលាដែលមានគុណភាពសិក្សាខ្ពស់ដែលបានអនុវត្តន៍នូវសកម្មភាពអប់រំដូចជា៖