ដំណើរទស្សនកិច្ចរបស់ អង្គការសាម៉ារីតាន់ភឺស សង្គ្រោះអន្តរជាតិ

នៅថ្ងៃ សុក្រ ទី ២៣ ខែ មិថុនា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចក្រោមការដឹកនាំរបស់អង្គការសាម៉ារីតាន់ភឺស សង្គ្រោះអន្តរជាតិ បានសហការណ៍ជាមួយការិយាល័យមធ្យមសិក្សានៃមន្ទីរអប់រំខេត្តបន្ទាយមានជ័យដឹកនាំនាយក នាយករង និងប្រធានក្រុមបច្ចេកទេសមកពីវិទ្យាល័យ បុស្បូវ និងវិទ្យាល័យផ្គាំ ដែលមានចំនួនសរុបចំនួន១១នាក់  (នាយក២នាក់ នាយករង២នាក់ ប្រធានក្រុមបច្ចេកទេស៤នាក់ តំណាងមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ១នាក់ បុគ្គលិកអង្គការសាម៉ារីតាន់ភឺស សង្ក្រោះអន្តរជាតិ ២នាក់ ប្រុសទាំងអស់) បានមកធ្វើទស្សនកិច្ចសិក្សានៅវិទ្យាល័យគោកព្រីង។ដំណើរទស្សនកិច្ចសិក្សាបានបញ្ចប់ទៅយ៉ាងរលូននិងមានភាពសប្បាយរីករាយ។            

ប្រជុំបូកសរុបលទ្ធផលឆមាសលើកទី១

វិទ្យាល័យគោកព្រីងបានប្រជុំបូកសរុបលទ្ធផលឆមាសលើកទី១ដើម្បីសរុបលទ្ធផលការងារនៅក្នុងឆមាសលើកទី១ដោយមានរបៀបវារៈដូចជា៖ -របាយការណ៍របស់ប្រធានក្រុមបច្ចេកទេសវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសង្គម -របាយការណ៍របស់លោក ម៉ៅ រស់ នាយករងវិទ្យាល័យគោកព្រីង -របាយការណ៍របស់លោក គង់ ណារិន នាយកវិទ្យាល័យគោកព្រីង។            

ការបើកអាហាររូបករណ៍សិស្សក្រីក្រ

នៅថ្ងៃ សៅរ៍ ទី ១៧ ខែ មិថុនា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំពិធីបើកអាហាររូបករណ៍សិស្សក្រីក្រក្រោមអធិបតីភាព៖ -លោកស្រី ទេព សោមុនី  មេឃុំ គោកព្រីង -លោក គង់ ណារិន  នាយកវិទ្យាល័យគោកព្រីង -តំណាងសហគមន៍ លោកគ្រូទទួលបន្ទុកបើកប្រាក់អាហាររូបករណ៍ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សវិទ្យាល័យគោកព្រីង។

សិស្សានុសិស្សវិទ្យាល័យគោកព្រីងចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣

ក្រុមប្រឹក្សាកុមារនិងយុវជនប្រចាំវិទ្យាល័យគោកព្រីងបានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ចំនួន ៥០ នាក់ដើម្បីចូលរួម ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ឆ្នាំ ២០២៣ក្រោមប្រធានបទ “TVET ផ្តល់ជំនាញនិងការងារសមរម្យ “នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

កម្មវិធីចែករំលែកបទពិសោធន៍វិធីសាស្ត្រប្រកួតនិយាយជាសាធារណៈ

នៅថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ សេវាប្រឹក្សាអាជីពវិទ្យាល័យគោកព្រីងដែលដឹកនាំដោយអ្នកគ្រូ មាស ស៊ីណាបានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍វិធីសាស្ត្រប្រកួតនិយាយជាសាធារណៈចែករំលែកដោយយុវសិស្សឈ្មោះ វិន វុទ្ធី ដែលជាម្ចាស់ជ័យលាភីលេខ១កម្មវិធីជើងឯកថ្វីមាត់។កម្មវិធីចែករំលែកថ្ងៃនេះមានគោលបំណង៖ -ឲ្យសិស្សានុសិស្សគិតពីដំណាក់កាលនៃពេលវេលាក្នុងការចូលរួមប្រកួត -យល់ច្បាស់ពីវិធីសាស្ត្រត្រៀមនៅក្នុងការប្រកួត -របៀបនៅក្នុងការនិយាយកុំឲ្យមានភាពភ័យខ្លាច នៅថ្ងៃប្រកួត -ស្វែងយល់ពីអត្ថប្រយោជន៍ដែលទទួលបានក្រោយការប្រកួត។              

ការគោរពទង់ជាតិ

នៅថ្ងៃ ព្រហស្បត្តិ៍ ទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាកុមារនិងយុវជនវិទ្យាល័យគោកព្រីងបានរៀបចំធ្វើការគោរពទង់ជាតិដើម្បី ប្រជុំផ្សព្វផ្សាយពីវិន័យ សណ្តាប់ធ្នាប់ និងជម្រុញឲ្យសិស្សានុសិស្សព្យាយាមខិតខំសិក្សារៀនសូត្របន្ថែមទៀត។នៅក្នុងថ្ងៃនេះផងដែរលោកនាយក គង់ ណារិន បានផ្តល់កិត្តិយសឡើងប្រគល់ប័ណ្ណសរសើរនិងផ្តល់ថវិការលើកចិត្តដល់សិស្សឈ្មោះ វង់ សេងហ័រ ដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ខេត្តមុខវិជ្ជា​ អក្សរសាស្ត្រខ្មែរនិងត្រៀមទៅប្រឡងសិស្សពូកែថ្នាក់ជាតិនៅពេលខាងមុខនេះ។

វិទ្យាល័យគោកព្រីងបានរៀបចំទិវាកុមារអន្តរជាតិលើក ៧៤

នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំប្រារព្ធខួបលើកទី ៧៤ នៃទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ ២០២៣ដោយទិវាកុមារអន្តរជាតិឆ្នាំនេះក្រោមប្រធានបទ៖ “យើងរួមគ្នាថែរក្សានិងអភិវឌ្ឍន៍កុមារគ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល”។  

សិក្ខាសាលាស្តីអំពី “លក្ខខណ្ឌដើម្បីក្លាយជាប៉ូលីស”

នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៣ អ្នកគ្រូ មាស ស៊ីណា ជាគ្រូប្រឹក្សាអាជីពរបស់វិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី លក្ខខណ្ឌដើម្បីក្លាយទៅជាប៉ូលីស ដោយមានវាគ្មិនលោក វ៉ាន់ សុផាន់ណា ជាអធិការរងស្រុកស្វាយជ្រំទទួលបន្ទុកផ្នែក ប៉ូលីសចរាចរណ៍ហើយនៅក្នុងកម្មវិធីនោះផងដែរលោក គង់ ណារិន ជានាយកវិទ្យាល័យគោកព្រីងក៍បានអញ្ជើញចូលរួមជាគណធិបតីផងដែរ។កម្មវិធីសិក្ខាសាលាថ្ងៃនេះមានគោលបំណងចង់ឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងកាន់តែច្បាស់អំពី៖ -លក្ខខណ្ឌក្នុងការដាក់ពាក្យប្រឡងជាមន្រ្តីនរគបាលជាតិ -យល់កាន់តែច្បាស់ពីរយៈពេលនៃការសិក្សានិងទីកន្លែងបណ្តុះបណ្តាលប៉ូលីស -យល់កាន់តែច្បាស់ពីតួនាទីរបស់ប៉ូលីសនៅតាមផ្នែកនីមួយៗផងដែរ។

ប្រឡងឆមាសលើកទី១ ថ្នាក់ទី១២

ថ្ងៃទី ២៥និង២៦ ខែ ឧសភា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំប្រឡងឆមាសលើកទី១ថ្នាក់ទី១២ ដោយមានការរៀបចំប្រឡងមានលក្ខណៈស្តង់ដាដើម្បីវាស់ស្ទង់សមត្ថភាពសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។      

សិក្ខាសាលាស្ដីពី ការលើកកម្ពស់សុខភាពសិក្សាសាលារៀនសាធារណៈ

ថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៣  លោក គង់ ណារិន នាយកវិទ្យាល័យគោកព្រីង និងអ្នកគ្រូ មាស ស៊ីណា គ្រូប្រឹក្សាអាជីព បានចូលរួមវគ្គសិក្ខាសាលា ស្ដីពីការលើកកម្ពស់សុខភាពសិក្សា តាមសាលារៀនសាធារណៈ នៅសណ្ឋាគារ វ៉ៃគោ ក្រុងស្វាយរៀង ។ អញ្ជើញជាអធិបតីភាព រួមមាន ១, លោកជំទាវ ឆាយគឹម សុទ្ធាវី ប្រធាននាយកដ្ឋាន សុខភាពសាធារណៈ នៃក្រសួងអប់រំ យុវជន និងកីឡា ២, លោក សាន់ នាង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ៣, លោក ហ៊ឹម សំអាត Read More …