វេលាព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០២៣ នៅវិទ្យាល័យគោកព្រីង និងបឋមសិក្សាស្វាយព្រហូត (កម្មវិធីសាលាជំនាន់ថ្មី) បានបើកកិច្ចប្រជុំមួយស្ដីពីការងារមួយចំនួនពាក់ព័ន្ធកិច្ចដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី (របាយការណ៍វឌ្ឍនភាព) ក្រោមអធិបតីភាពរបស់លោកស្រី ហែម រតនា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មី ។ ដែលមានសមាសភាពចូលរួមដូចជា៖ ១. សាមាជិកក្រុមប្រឹក្សាភិបាលថ្នាក់ខេត្ត ២. លោកនាយក នាយករង បុគ្គលិកទីចាត់ការ និងប្រធានក្រុមបច្ចេកទេសទាំងពីសាលា រួមទាំងគ្រូប្រឹក្សាគរុកោសល ក្នុងនោះដែរលោកស្រីប្រធានបានបង្ហាញជូនដល់អង្គសមាជិក សមាជិកានៃអង្គប្រជុំថាសាលាជំនាន់ថ្មីគឺយើងទាមទារឱ្យមានការបង្រៀន និងរៀនតាមបច្ចេកវិទ្យា ហើយសាលានេះត្រូវវាយតម្លៃមួយឆ្នាំម្ដង ដើម្បីទទួលបានអាជ្ញាបណ្ណ ហើយប្រធានបានសំណូមពរដល់លោកគ្រូ អ្នកគ្រូក៍ដូចជាថ្នាក់ដឹកនាំទាំងអស់ឱ្យខិតខំបន្តទៀត ហើយពិសេសទៀតលោកប្រធានអង្គប្រជុំបានសំណូមពរដល់សាលាឱ្យរៀបធ្វើបច្ចុប្បន្នភាពឡើងវិញរបស់ក្រុមប្រឹក្សាភិបាល(ផ្លាស់ប្តូរមួយចំនួន)។ជាចុងក្រោយលោកប្រធានបានសំណូមពរដល់ក្រុមប្រឹក្សាឃុំបន្តជួយដល់សាលាទៀតពិសេសគឺជួយកសាងសាលារៀននៅក្នុងឃុំគោលដៅ ។ បន្ទាប់មកលោកនាយក គង់ ណារិន ក៏បានធ្វើរបាយការណ៍សង្ខេបពីសកម្មភាពដែលបានអនុវត្តកន្លងមក មានដូចខាងក្រោម៖ ១.ស្ថានភាពទូទៅៈគ្រូសរុបចំនួន Read More …









