នៅថ្ងៃ ពុធ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០២២ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធី ចែករង្វាន់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២១-២០២២ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់៖ ១.លោក សូ ស៊ាប ក្រុមប្រឹក្សាឃុំគោកព្រីង ២.លោក គង់ ណារិន នាយកវិទ្យាល័យគោកព្រីងសាលារៀនជំនាន់ថ្មី ៣.លោក ម៉ៅ រស់ នាយករងវិទ្យាល័យគោកព្រីងសាលារៀនជំនាន់ថ្មី ៤.លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សវិទ្យាល័យគោកព្រីង។ កម្មវិធីចែករង្វាន់សិស្សពូកែប្រចាំឆ្នាំសិក្សា២០២២នេះគឺផ្តល់ប័ណ្ណសរសើរនិងរង្វាន់ដល់សិស្សានុសិស្សដែលបានជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥សរុបមានចំនួន៧៥នាក់។
