ការប្រជុំរៀបចំផែនការថវិការដើម្បីដំណើរការសាលារៀនរបស់វិទ្យាល័យគោកព្រីង

នាថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ២០២២ វិទ្យាល័យ គោកព្រីង បានប្រជុំរៀបចំផែនការថវិកាដើម្បីដំណើរការសាលារៀនក្រោមការចូលរួមរបស់លោក អ៊ុល រុន ដែលជាប្រធានអង្គប្រជុំ និង គណៈនាយក វិទ្យាល័យគោកព្រីង និងបឋមសិក្សាស្វាយព្រហូត ជាមួយលោកគ្រូអ្នកគ្រូ តំណាងអាណាព្យាបាលសិស្ស និងក្រុមប្រឹក្សាយុវជនប្រចាំសាលារៀនទាំងពីរ។ ក្នុងនោះដែរអង្គប្រជុំបានស្វែងរកបញ្ហា ដើម្បីដាក់គោលដៅក្នុងការដោះស្រាយតាមរយៈសកម្មភាពភាពស្នូលមួយចំនួនដូចជា៖
– ការគាំទ្រប្រព័ន្ធអប់រំក្នុងសាលារៀនឱ្យមានប្រសិទ្ធភាព
– ការផ្ដល់សេវាជួយគាំទ្រសិស្សឱ្យបានល្អ
– ការគាំទ្រគ្រូបង្រៀនឱ្យមានប្រសិទ្ធភាព
– ការគាំទ្រផ្នែក ICT ឱ្យបានល្អ
– ការគាំទ្រទៅលើសម្ភារៈសម្រាប់បង្រៀន
– ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យឆ្លើយតបទៅនឹងតម្រូវការ
– រៀបចំសកម្មភាព អប់រំកាយ និងកីឡា ឱ្យបានប្រសើរ។

Comments